នាយកុយ នាយក្រឹម រំលឹករឿងបែកបាក់

សុទ្ធតែមានហេតុផលរៀងខ្លួនអំពី ការបាក់បែកក្រុមកន្លងទៅរបស់នាយទាំងពីរ។ នាយក្រឹម រំលឹកថា ការបែកគ្នាគ្រាមុនជាការស្មគ្រចិត្តដើរចេញរបស់នាយកុយ។ ចំណែកនាយកុយក៏ទទួលស្គាល់ដែរថា ជាសម្រេចចិត្តរបស់លោក គ្មានទំនាស់ណាមួយឡើយសូម្បីតែពាក្យសម្ដី។

 

នាយ ក្រឹម បានបញ្ជាក់ថា ការបែកបាក់គ្នារវាង លោក និងនាយ កុយ មិនមានជម្លោះឬបញ្ហាអ្វីមួយនោះទេ គឺនាយ កុយ ស្ម័គ្រចិត្តដើរចេញដោយខ្លួនឯង ដោយទៅបង្កើតក្រុមថ្មីទៀត។ “យើងទាំងពីរគ្មានបញ្ហាអ្វីនោះទេ គឺ កុយ គេសម្រេចចិត្តដើរចេញដោយខ្លួនឯង។ ខ្ញុំគិតថា យើងទាំងពីរគ្មានអ្នកណាខុសទេ ប៉ុន្តែសម្រាប់ខ្ញុំ គឺខ្ញុំស្រលាញ់កិត្តិយសជាងទឹកប្រាក់”។

 នាយក្រឹម បានប្រៀបប្រដូចការបែកបាក់គ្នា រវាងលោក និង នាយកុយ ថាដូចជាគណបក្សនយោបាយដូច្នេះដែរ ពោលធ្វើឲ្យសំឡេងការគាំទ្រពីទស្សនិកជនមានការធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ នាយក្រឹម បញ្ជាក់ថា ការរួបរួមរបស់ពួកគេទាំងពីរប្រហែលជាគ្មានថ្ងៃអាចដូចដើមនោះទេ ព្រោះម្នាក់ៗសុទ្ធតែមានទីតាំងឈរដូចគ្នា និងមានក្រុមរៀងៗខ្លួន។

ដោយឡែកតារាកំប្លែងមានប្រជាប្រិយភាព នាយកុយ វិញក៏បានបញ្ជាក់ពីគោលជំហររបស់ខ្លួនដែរថា លោកគ្មានទំនាស់ពាក្យសម្ដីឬមានបញ្ហាណាមួយជាមួយនឹងនាយ ក្រឹម នោះទេ គឺលោកសម្រេចចិត្តដើរចេញដោយខ្លួនឯង។ លោកបញ្ជាក់ថា ការចែកផ្លូវពីនាយ ក្រឹម ដោយសារលោកមើលឃើញមានស្ថានីយទូរទស្សន៍ជាច្រើនបានបង្កើតឡើងជាបន្ត បន្ទាប់ ដូច្នេះហើយត្រូវតែមានក្រុមកំប្លែងថ្មីដើម្បីបំពេញសេចក្ដីត្រូវ ការរបស់មនុស្សទូទៅ។

តារាកំប្លែងរូបនេះបន្តថាលោក និងនាយ ក្រឹមនៅតែបន្តលេងជាមួយគ្នាតទៅទៀតប្រសិនណាបើកម្មវិធីណាមួយ ត្រូវការពួកគេទាំងពីរឲ្យសម្ដែងរួមគ្នា។ ជាងនេះទៅទៀតលោកបញ្ជាក់ថា ការបែកផ្លូវពី នាយក្រឹម មិនបានធ្វើឲ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះនោះទេ តែលោកគិតថា មានតែទទួលបានការគាំទ្រច្រើនទៅវិញ។ នាយកុយ បានបញ្ជាក់ថា “រវាងខ្ញុំ និងក្រឹមសុទ្ធតែមានកូនចៅដូចគ្នា ដូច្នេះគ្មានបញ្ហាអ្វីកើតឡើងទេ ចង់លេងជាមួយគ្នាពេលណាក៏បាន”។

ទោះជាយ៉ាងណាក៏ដោយនាយកុយ បាន បញ្ជាក់ពីគោលជំហររបស់ខ្លួនថា រវាងលោកនិង នាយក្រឹម ពិតជាមិនអាចឈានទៅរួបរួមក្រុមដូចកាលពីពេលមុនបានឡើយ។ ប៉ុន្តែលោកលើកឡើងថា ប្រសិនបើមានកម្មវិធីធំណាមួយតម្រូវសម្ដែងរួមគ្នាគឺពួកគេនឹង សម្ដែងភ្លាម។

នាយ កុយ និង នាយក្រឹម បានចាប់ដៃគ្នាសម្ដែងអស់រយៈជាង២០ឆ្នាំមកហើយ ពោលគឺតាំងពីទស្សវត្តទី៨០មកម្ល៉េះ ដោយទទួលបានការគាំទ្រជាច្រើនពីបងប្អូនខ្មែរទាំងក្នុង និងក្រៅស្រុក។ ក្រុមកំប្លែងរបស់នាយក្រឹមប្រចាំការនៅស្ថានីយទូរទស្សន៍បាយ័ន ប៉ុន្តែសម្រាប់ក្រុមកំប្លែងរបស់ នាយកុយ វិញមិនប្រចាំការនោះទេ ពោលគឺពួកគេចល័តសឹងគ្រប់ស្ថានីយទូរទស្សន៍ ជាពិសេស តាមភោជនីយដ្ឋាននានា៕

អត្ថបទ៖ អ៊ីង សុឡា
ប្រភព៖ sabay.com.kh

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: