ជនចាប់​ជំរិត​ដោះ​លែងចំណាប់ខ្មាំង!

លោកសូ អាកណូ កូនប្រុសអតីតលោកឧត្តមសេនីយ៍ឯកសូ ផន អគ្គស្នងការរងនគរបាលជាតិ និងបច្ចុប្បន្ន​ជាអនុរដ្ឋ​លេខាធិកា​រ​ក្រសួង​មហាផ្ទៃ ត្រូវបានឧក្រិដ្ឋជនដោះលែងវិញហើយ បន្ទាប់ពីចរចាត្រូវរ៉ូវគ្នា កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី២៣ តុលា ២០១១។ ជាង​មួយ​ម៉ោងក្រោយមក លោកបានមកដល់ផ្ទះស្ទុះឱបប្រពន្ធកូន និងឪពុកម្តាយ ដោយសុវត្ថិភាព និងរីករាយ។
កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ទី​បំផុត​ទៅ កូនប្រុស​របស់​លោក​ឧត្តមសេនីយ៍ឯក សូរ ផន អតីត​អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវបាន​ឧក្រិដ្ឋជន ដោះលែង​មកវិញ កាលពី​យប់​ថ្ងៃ​ទី​២៣ តុលា ឈានចូល​ថ្ងៃ​ទី​២៤​តុលា ឆ្នាំ​២០១១ បន្ទាប់​ពី​ក្រុមគ្រួសារ​បាន​បង់លុយ លោះ​មួយចំនួនធំ​។​

​ប្រភព​បានឲ្យដឹងថា កូនប្រុស​របស់​លោក សូរ ផន ត្រូវបាន​ដោះលែង នៅ​យប់​រំលង​អធ្រាត្រ ចន្លោះ​ពី​ម៉ោង ១២ ទៅ​ម៉ោង ១ រំលង​អធ្រាត្រ យប់​ថ្ងៃ​ទី​២៣ ឈានចូល​ថ្ងៃ​ទី​២៤​តុលា ឆ្នាំ​២០១១​។ ការ​រួច​ខ្លួន​នោះ មិនមែន​ដោយសារ​តែ​សមត្ថកិច្ច​នោះ​ទេ គឺ​ដោយសារតែ​ក្រុមគ្រួសារ បង់ប្រាក់​ដោះដូរ​មួយចំនួនធំ​។​

​តាម​ ប្រភព​ដដែល កូនប្រុស​លោក សូរ ផន ត្រូវបាន​ឧក្រិដ្ឋជន​ដោះលែង នៅ​ម្តុំ​ពេទ្យ​របេង ក្នុង​សង្កាត់​បឹង​កេងកង ២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ នៅ​ព្រឹក​ថ្ងៃទី​២៤​តុលា ឆ្នាំ​២០១១ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ កំពុង​សួរនាំ​ជនរងគ្រោះ ដែល​ជា​កូនប្រុស​លោក​ឧត្តមសេនីយ៍ឯក សូរ ផន​។​

កូនប្រុសអតីតលោកឧត្តមសេនីយ៍ឯកសូ ផន អគ្គស្នងការរងនគរបាលជាតិដែលជាអាណិកជនខ្មែររស់នៅប្រទេស បារាំងត្រូវបាន​ក្រុម​ជនអន្ធពាលមានគ្នា៤នាក់ប្រដាប់ដោយ អាវុធវែងខ្លីជិះរថយន្តមកស្ទាក់ចាប់នៅក្បែរផ្ទះរបស់គាត់ ពង្រត់យក​ទៅបាត់​កាលពី​វេលា​ម៉ោង​៧យប់ថ្ងៃទី៨ តុលា ២០១១ នៅភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពត៌មាន ជំហានដំបូង ត្រូវបានគេអះអាងថា ជាករណីចាប់ជំរិតទារប្រាក់ដ៏ស្រួចស្រាល់មួយគួរឱ្យព្រឺខ្លាច។

តាម​សារព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ៤​នាក់ ដែល​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ បាន​ចាប់​ជម្រិត​កូនប្រុស​របស់​លោក​ឧត្តមសេនីយ៍ឯក សូរ ផន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១១ នៅ​ចំណុច​ផ្ទះ​របស់​លោក នៅ​ម្តុំ​ជ្រោយចង្វារ នាំ​ចូល​ក្នុង​រថយន្ត LEXUS មួយគ្រឿង​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​មាន​គ្នា ៤​នាក់ ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ​។

​សមត្ថកិច្ច​បន្តថា មុន​កើត​ក​ហេតុ មាន​ជនសង្ស័យ ៤​នាក់ ដែល​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ បានធ្វើ​សកម្មភាព​ចាប់​យក​កូនប្រុស​របស់ លោក​ឧត្តមសេនីយ៍ឯក សូរ ផន ពី​ផ្ទះ​នៅ​ម្តុំ​ជ្រោចង្វារ យក​ចូល​រថយន្ត​ខាងលើ​ជិះ​ចូល​ក្រុងភ្នំពេញ ។

​ ជនរងគ្រោះ មានឈ្មោះ សូ អាក់​ណូ អាយុ​៤២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៨ ក្រុម​៤ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ​។​

​សមត្ថកិច្ច​ក៏​បាន ​ជិះ​ដេញ​តាម​រថយន្ត ក្រុម​ជនសង្ស័យ​ដែរ តែ​ដោយ​ខ្លាច​ពី​សុវត្ថិភាព របស់​ជនរងគ្រោះ ម្យ៉ាងទៀត ក្រុម​ជនសង្ស័យ​មាន​កាំភ្លើង​គ្រប់​ដៃ​ផង ទើប​ធ្វើឲ្យ​រថយន្ត​របស់​ពួកគេ​គេចខ្លួន​បាត់​នៅ​ម្តុំ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក​៕
ដោយ៖ ដារ៉ា

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: