ភ្ញៀវទេសចរ៩ខែ ឆ្នាំ២០១១ កើនឡើង ១៤,៣៤%

រយពេល ០៩ខែ ឆ្នាំ២០១១ ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្តនៅខេត្ត ព្រះសីហនុ មានចំនួន សរុបកើនឡើង ១៤,៣៤% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នា នឹងឆ្នាំ ២០១០កន្លងមក។

លោក សេង ខា អនុប្រធានមន្ទីរទេសចរណ៍ទទួលបន្ទុករួម មានប្រសាសន៍អោយដឹងថា ៖ រយៈពេល០៩ខែ ខេត្ត ព្រះសីហនុ ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្តមានចំនួនសរុប ៥០១,៨៥៨នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៣៨៩,៥៥៤នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១២,៣០៤នាក់។ បើប្រៀប ធៀប រយៈពេល ០៩ខែ នៃឆ្នាំ២០១០ ចំនួនភ្ញៀវសរុប មានចំនួនកើនឡើង ១៤,៣៤% ក្នុងនោះ ចំនួន ភ្ញៀវ ជាតិមានការកើនឡើង ចំ នួន ១៥,១៣% និងភ្ញៀវទេសចរណ៍បរទេសមានចំនួន កើនឡើង ១១,៦៧% ។ ក្នុងរយៈពេល០៩ខែ ឆ្នាំ២០១១ កំពង់ផែ ស្វ័យតក្រុងព្រះសីហនុ ទទួលនាវាទេសចរណ៍ បរទេសចូលចត ចំនួន ២២នាវា ដែលមានភ្ញៀវ សរុបចំនួន ១៣,៥៦៨នាក់ ថយចុះជាងឆ្នាំ២០១១ ២២,៩១%

លោកអនុប្រធានមន្ទីរបានអោយដឹងបន្ថែមទៀតថាៈ ភ្ញៀវបរទេស ដែលមកលេងកំសាន្តនៅខេត្តព្រះ សីហនុ ចំ នួន ១១២,៣០៤នាក់ ក្នុងចំណោម​សញ្ជាទីទាំង ១០នាំមុខគេមាន សញ្ជាតិបារាំងចំនួន ១១,៤៧៧នាក់ អាមេរិក ចំនួន ១១,៣២៦នាក់ សញ្ជាតិអង់គ្លេសចំនួន ១០,៧៩៨នាក់ ចិនចំនួន១០,២៦៥នាក់់ រុស្ស៊ីចំនួន ៧,៤១២ កូរ៉េខាងត្បូងចំ នួន ៧,៣០០នាក់ អូស្ត្រាលីចំនួន ៧,០៥៧នាក់ អាល្លឺម៉ង់ចំនួន ៦,២៨៧នាក់ វៀតណាមចំនួន ៤,២៨១នាក់ ជប៉ុនចំ នួន ៣,៥១៤នាក់ និងជនជាតិផ្សេងៗទៀតចំនួន ៣២,៥៨០នាក់ ។

ហើយនៅរដូវបុណ្យភ្ជំបិណ្ឌប្រពែណីជាតិខ្មែរឆ្នាំ២០១១ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរណ៍សរុបចំនួន ៣២,៥៩៦នាក់ មានការថយចុះជាងឆ្នាំ២០១០ ចំនួន ៣៥% ហើយការ ថយចុះ នៃចំនួន ភ្ញៀវ ទេសចរណ៍ ក្នុងពិធីបុណ្យឈប់សំ រាករបស់មន្ត្រីរាជការ កម្មករ កម្មការីនី និងបុគ្គលិកក្រុមហ៊ុន បណ្តាលមក ពីកត្តាអាកាសធាតុដែលបង្កអោយមាន ភ្លៀងធ្លាក់គ្រប់ទីកន្លែង និងបណ្តាល អោយមានទឹកជំនន់ ជនលិច នៅតាម​បណ្តា​ខេត្តមួយ​ចំនួននៅទូទាំងប្រ ទេស ជាការរំខាន ដល់ការធ្វើដំណើ កំសាន្ត ក្នុងពេល រដូវ បុណ្យ ភ្ជំឆ្នាំរបស់ភ្ញៀវទេសចរណ៍ជាតិ ។ ខេត្តព្រះសីហនុ ទទួល​ធ្វើជាម្ចាស់ផ្ទះក្នុងឱកាសបើក សន្និសិទ្ធអេកូ ទេសចរណ៍ពិភព លោកឆ្នាំ២០១១និងមានព្រឹត្តិ ការជាច្រើនទៀតដែល បំរើអោយវិស័យ ទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ ព្រោះវិស័យទេសចរណ៍នៅកម្ពុជា ត្រូវ បាន ចាត់ទុកជាវិស័យអាទិភាពមួយដើរតួជា មាសបៃតង រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមនិងការការ ពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតង នៅកម្ពុជា ជាពិសេសខេត្ត ព្រះសីហនុ ដែលហេដ្ឋា រចនា សម្ព័ន្ធកំពុងតែត្រូវបានអភិវឌ្ឍនឥតឈប់ឈរ ហើយយើងមានស្ពានតេជោមរកតមួយ ដែលតភ្ជាប់ ពិដី គោក ទៅកាន់តំបន់កោះ នៅពេលខាងមុខ នឹងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំ សាន្ត ខេត្តព្រះ​សីហនុកាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ជាក់ជាមិនខានឡើយ។ អាស្រ័យដោយ អំណោយ ផល ខាង សក្តានុពលធនធានធម្មជាតិដ៏សំបូរបែប នៅតំបន់ឆ្មេរ​សមុទ្រដែលជាសមាជិក ក្លឹបឆ្មេរ​សមុទ្រ ស្អាត បំផុត​លើស​កលលោក ជាការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាក ស្រុក ការការពារ បរិស្ថានធន​ធានធម្មជាតិ ហើយ​ដែល​យើង​ត្រូវបាន​យក​ចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ប្រតិបត្តិ ករបម្រើក្នុង សេវាកម្មទេសចរណ៍ រួមទាំងគោលនយោបាយ​ទេសចរណ៍ និងប្រជាជន​មូល​ដ្ឋាន​ចូលរួម អភិវឌ្ឍន៍រួម គ្នាផង ដែរ៕

ដោយ៖ ដារ៉ា
ប្រភព
AKP
ខេត្តព្រះសីហនុថ្ងៃទី ១៧ តុលា ២០១១


		

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: