ច្បាប់ទឹកអាស៊ីដចូល​ដល់​រដ្ឋសភាហើយ

តាម​ប្រភព​AKP ចេញ​ផ្សាយ​កាលពីថ្ងៃទី១៤ តុលា ២០១១ម្សិលមិញ​ឲ្យ​ដឹង​ថា—សេចក្តីព្រាងច្បាប់ស្តីពី​កា​រគ្រប់គ្រង​អាស៊ីដខ្លាំង ដែលមាន៦ជុំពូក ចែកចេញជា២៧មាត្រាបាន បញ្ជូនដល់ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីដាក់ចូលក្នុងសម័យប្រជុំពេញអង្គ នៃរដ្ឋសភាពិនិត្យ ពិភាក្សា និងអនុម័តនា ពេលខាងមុខនេះ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមកនៅក្នុងកិច្ចប្រជុំរវាង គណៈកម្មាធិការជំនាញ នៃរដ្ឋសភា ជាមួយតំណាងរាជរដ្ឋាភិបាល រួចមក កាលពីថ្ងៃទី១៣តុលាឆ្នាំ២០១១។

AKP បាន​ស្រង់​សម្ដី លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា នៅក្នុងកិច្ច ប្រជុំត្រួតពិនិត្យ សេចក្តីព្រាងច្បាប់នេះថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំងនេះ គឺបានឆ្លើយ តបទៅនឹងតម្រូវ ការ ជាក់ស្តែង នៃព្រះរាជាណាចក្រកម្ពុជារបស់យើង សំដៅការពារ បង្ការ និងផ្តន្ទាទោស ទៅលើឧក្រិដ្ឋជនដោយ ការប្រើប្រាស់អាស៊ីដខ្លាំង។ លោកស្រី ប្រធានគណៈកម្មការបញ្ជាក់ថា ចំពោះនីតិវិធី នៃការសិស្សាស្រាវជ្រាវ សេចក្តីព្រាងច្បាប់នេះ រដ្ឋសភាបានធ្វើទៅតាមដំណាក់កាលនីមួយៗ រហូតដាក់ ចូលក្នុងសម័យប្រជុំ របស់រដ្ឋ សភា។ លោកជំទាវបន្តថា ទាំងគណៈកម្មការទី៩ ក៏ដូចជាគណៈកម្មការផ្សេងៗ ទៀតនៃរដ្ឋសភាមានការ ចាប់អារម្មណ៍ខ្លាំង ចំពោះសេចក្តីព្រាងច្បាប់នេះ ហើយបានពិនិត្យយ៉ាងល្អិតល្អន់ ដែលមានចំណុចមួយចំនួនគណៈកម្មការ បានស្នើ សុំការបភ្លឺពីក្រសួងសាមីក៏ដូចតំណាងរាជរដ្ឋាភិបាល លើចំណុចខ្លះ សុំបន្ថែម និងចំណុចខ្លះសុំលប់ចោល។

ឯកឧត្តម តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាង ឲ្យរាជរដ្ឋាភិបាល ត្រូវ​AKP ដក​ស្រង់​ក្នុងកិច្ច ប្រជុំនោះដែរថា កន្លងទៅដោយមានការដឹកនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានការចាប់​អារម្មណ៍ខ្លាំង​ចំពោះបញ្ហា​ដែល​ពាក់​ព័ន្ធនឹងការវាយប្រហារ ដោយទឹកអាស៊ីដក្នុង រយៈកាល ប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ។

ផ្តើមចេញពីបញ្ហានេះក្រសួងមហាផ្ទៃ ក៏បាន បង្កើតគណៈកម្មការ ដើម្បីរៀបចំនូវសេចក្តី ព្រាងច្បាប់នេះ ដោយ បានសហការស្រាវជ្រាវពីដៃគូរផ្សេងៗក៏ ដូចជា អង្គការសង្គមស៊ីវិលផងទម្រាំបានចេញជាលិខិត បទដ្ឋាននៃ សេចក្តីព្រាងច្បាប់នេះទ្បើង៕

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: