សម្ដេច សម្រេច​ផ្អាកបុណ្យអុំទូក

ប្រភពព័ត៌មានពីAKP ក្រុងភ្នំពេញចេញផ្សាយថ្ងៃទី ១៣ តុលា ២០១១–បានរាយការណ៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្អាកពិធីបុណ្យ អុំទូកកម្រិតថ្នាក់ជាតិជាប្រពៃណីជាតិ ដែលគ្រោងប្រារព្ធធ្វើនៅថ្ងៃទី ៩ ដល់ ថ្ងៃទី ១១ ខែ វិច្ឆិកា ខាងមុខនោះដោយ សារបញ្ហាទឹកជំនន់ តែអាចធ្វើជាលក្ខណៈប្រពៃណី នៅតាមស្រុក ភូមិ ឬ ខេត្ត ជាធម្មតា ។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំពិសេសគណៈរដ្ឋមន្រ្តីនារសៀលថ្ងៃ ទី ១៣ ខែ តុលា នៅវិមានសន្តិភាពទីស្តីការនាយក រដ្ឋមន្រ្តី ដើម្បី​វាយ​តម្លែ​ពីសភាពការណ៍នៃការខូចខាតដោយទឹកជំនន់ និង រិះរកវិធានការណ៍ដោះស្រាយបន្ទាន់ នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មានប្រសាសន៍ ដោយសុំលើកពិធីបុណ្យអ៊ុំទូកថ្នាក់ ជាតិដែល តែងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនោះ ទៅឆ្នាំក្រោយវិញ ប៉ុន្តែ​សម្តេច​​​បញ្ជាក់​ថាពិធីបុណ្យជ្សេងៗទៀតនៅប្រព្រឹត្ត ជាធម្មតា ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកហេតុផលថា ដោយសារឆ្នាំនេះទឹកនៅធំផង និងណាមួយបញ្ហាទឹកជំនន់បាន កំពុងកើតមាន ហើយ​កម្លាំងសកម្មដែលត្រូវស្ដារការខូចខាតឡើងវិញ ត្រូវមកកាន់ទីក្រុងភ្នំពេញរាប់ម៉ឺននាក់ បើនិ យាយពីចំណុះ​ទូកសុទ្ធតែ​ចេញ​ពីតំ​បន់​រងគ្រោះ ហើយត្រូវមកប្រមូលផ្តុំនៅរាជធានីភ្នំពេញ។ ដូច្នេះរដ្ឋត្រូវចំណាយ ថវិកាមួយផ្នែកហើយៗកម្លាំងក៏ត្រូវបានកាត់ បន្ថយ​មួយផ្នែក​ទៀត។ បើ​ពិនិត្យជាទូទៅ ទូកមួយត្រូវចំណាយមិនតិច ជាង១០លានរៀល ទេ,ប៉ុន្តែពិធីបុណ្យផ្សេងៗនៅធ្វើជាធម្មតា ហើយពីធីបុណ្យ​អុំទូក​នោះ​ក៏​នៅ​ធ្វើធម្មតាដែរ គ្រាន់តែ មិនធ្វើក្នុងកម្រិតថ្នាក់ជាតិតែប៉ុណ្ណោះ។

សម្តេចបន្តថា បើសិនចំថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ ប្រជាពលរដ្ឋ អាចធ្វើពិធីនៅតាមវត្តអារ៉ាម ឬ តាម ស្រុកភូមិរបស់គេនោះ ឬ រហូតដល់ខេត្តខ្លះមានលទ្ធភាពចាត់តាំងពិធីនោះក៏ អាចធ្វើទៅបាន។ ប៉ុន្តែសម្រាប់ការ មកប្រជុំគ្នានៅភ្នំពេញមានមនុស្សរាប់លាននាក់ នោះ គឺជាការខាតបង់ឱកាស មួយសម្រាប់ប្រជាពលរដ្ឋរបស់ យើងព្រោះថា ប្រសិនជាស្រុកភូមិនិមួយៗ ដែលមានការបញ្ជូនទូកមកចូលរួមប្រ ណាំង​នោះចាំបាច់គឺត្រូវមាន កម្លាំងសកម្មមកចូលរួមអុំ, ដល់ ពេលមកចូលរួមពិធីត្រូវមានសំលៀកបំពាក់សមរម្យ ដូចនេះ ជាបន្ទុក​ដល់​ការចំ ណាយទៀត ព្រោះពិធី បុណ្យជាតិត្រូវតែមានសំលៀកបំពាក់សមរម្យ។សម្តេចបន្តថា ពី ធីជ្សេងៗត្រូវដំណើរការជា ធម្មតាលើក​លែង​តែពិធីបុណ្យអុំទូកនះមួយចេញ៕ ដោយលោក ជ័យ ភូមិពល

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: