បំណុល​អាមេរិក​កើនឡើងដូចព្យុះ!

​រតនាគារ​អាមេរិក​បាន​បង្ហាញ​កាល​ពី​ម្សិល​មិញ​ថា បំណុល​សរុប​របស់​ខ្លួន​បាន​កើន​ឡើង​ដល់ ​១៤.៥៨ពាន់​ពាន់​លាន​ដុល្លារ​គឺ​ស្មើ​នឹង​១០០%នៃ​ផលិត​ផល​ក្នុង​​ស្រុក​សរុប (GDP)។ បន្ទាប់​ពី​ប្រធានាធិបតី​អូបាម៉ា​ បាន​ចុះ​ហត្ថលេខា​​លើ​ច្បាប់​បង្កើន​បំណុល​កាល​ពី​ថ្ងៃ​អង្គារ រតនាគារ​បាន​បន្ថែម​បំណុល ​២៣៨ពាន់លានដុល្លារ​ភ្លាម​ដើម្បី​ដោះស្រាយ​ឱនភាព​ហិរញ្ញវត្ថុ​។ បំណុល​ថ្មី​នេះ​​មាន​ចំនួន​លើស ​GDP ក្នុង​ឆ្នាំ​២០១០​​ដែល​មាន​ត្រឹម​តែ​ ១៤.៥៣ពាន់ពាន់លានដុល្លារ​។ ​បើ​យោង​តាម​តួលេខ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បំណុល​ចុង​ក្រោយ​នេះ​ បានរុញ​ឲ្យ​អាមេរិក​​ធ្លាក់ចូលចំណោម​ប្រទេស​ដែល​មាន​បំណុល​ច្រើន​លើស ​GDP របស់​ខ្លួន ​ដូចជា​ប្រទេស​ ជប៉ុន(២២៩%) ក្រិក​(១៥២%)  ហ្សាម៉ៃកា(១៣៧%) លីបង់(១៣៤%) អ៊ីតាលី(១២០%) អៀរឡង់(១១៤%) និង​ អ៊ីស្លង់(១០៣%)​។ កាល​ពី​ឆ្នាំ​១៩៤៧ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២ អាមេរិក​ក៏​ធ្លាប់​ជំពាក់​បំណុល​គេ​លើស ​GDP បែប​នេះ​ដែរ៕​
ដកស្រង់៖ លី ចន្ថា
ម្ចាស់ដើម៖ ផេង ស៊ីថាន
sabay.com.kh

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: