សម្ដេចឳទៅប៉េកាំងថ្ងៃនេះ!

អតីត​ព្រះ​មហាក្សត្រ​កម្ពុជា សម្តេច​ព្រះ​ នរោត្តម សីហុន និង​ព្រះ​រាជ​អគ្គ​មហេសី នរោត្តម មុនីនាថ សីហនុ ទ្រង់​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ទៅ​ត្រួត​ពិនិត្យ​ព្រះ​រាជ​សុខភាព​របស់​ព្រះ​អង្គ​នៅ​ទីក្រុង​ ប៉េកាំង តប​តាម​ការ​ណាត់​ជួប​របស់​ក្រុម​វេជ្ជ​បណ្ឌិត។ នៅ​ក្នុង​ពិធី​យាង​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​នេះ ក្រុម​មេដឹក​នាំ​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​ព្រឹទ្ធ​សភា រដ្ឋ​សភា និង​រដ្ឋាភិបាល និង​ព្រះ​ញាតិ​វង្សា​នុវង្ស បាន​អញ្ចើញ​ជូន​ដំណើរ​ព្រះ​មហាវីរក្សត្រ សម្តេច​ឪ សម្តេច​ម៉ែ ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​វេលា​ម៉ោង៩​ព្រឹក​ថ្ងៃ​នេះ។ កាសែតភ្នំពេញប៉ុស្តិ៍​រាយការណ៍ដោយយោង​មន្ត្រី​រាជ​វាំង​មួយរូបឲ្យ​ដឹង​ថា អតីត​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​អង្គ​មាន​ព្រះ​រាជ​សុខភាព​ជា​ធម្មតា ហើយ​ដំណើរ​យាង​ទៅ​ទីក្រុង​ប៉េកាំង​លើក​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​តាម​ការ​ណាត់​ជួប​របស់​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​ទី​នោះ៕
អត្ថបទ៖ លី ចន្ថា

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: