កំពុងប្រមូលភស្ដុតាងបន្ថែម​រឿងនគរបាលផាកលើស!

អគ្គលេខាធិការ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ហេង សំអ៊ន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣០ កក្កដា ថា សមាគម​នេះ​បាន​ត្រៀម​ទាំង​សាក្សី​រស់ និង​ឯកសារ​ភស្តុតាង​មួយ​ចំនួន និង​កំពុង​បន្ត​ស្វែង​រក​ឯកសារ​បន្ថែម​ទៀត ចំពោះ​ករណី​ប៉ូលិស​ចរាចរណ៍​ចាប់​ផាក​ពិន័យ​អ្នក​ដំណើរ​ល្មើស​ច្បាប់​ចរាចរណ៍ ​លើស​ពី​តម្លៃ​ដែល​គោលការណ៍​ច្បាប់​បាន​កំណត់។

លោក ហេង សំអ៊ន បន្ថែម​ថា ៖ «យើង​មាន​ភស្តុតាង​មួយ​ចំនួន​ហើយ ដែល​យើង​នឹង​រៀបចំ​ដាក់​ជូន​គាត់ ប៉ុន្តែ​ភាគ​ច្រើន​យើង​អត់​មាន​ភស្តុតាង​ទេ នៅ​ពេល​គាត់​យក​លុយ​លើស គឺ​គាត់​អត់​ហ៊ាន​ស៊ីញ៉េ​អត់​ហ៊ាន​អី​ឲ្យ​យើង​ទេ។ ចាំ​មើល​យើង​ជជែក​គ្នា យើង​សិក្សា​លើ​ឯកសារ​ដែល​យើង​មាន​ហ្នឹង ហើយ​មួយ​ចំនួន​ដែល​យើង​គួរ​ដាក់​ភស្តុតាង​ណា​ខ្លះ​ដែល​វា​មាន​ទម្ងន់ យើង​នៅ​ជ្រើស​រើស​ឯកសារ​មួយ​ចំនួន​ទៀត។ រាល់​ថ្ងៃ​យើង​នៅ​ធ្វើការ​អង្កេត​នៅ​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​ការ​ផាក​ពិន័យ​ហ្នឹង​ណា ហើយ​អង្កេត​យើង​ជិត​ចប់​ដែរ​ហើយ យើង​ចាំ​មើល​ថា យើង​ត្រូវ​ដាក់​តំណាល​គ្នា ឬ​មួយ​យ៉ាង​ម៉េច»

កាល​ពី​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១១ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​លោក កែប ជុតិមា ដើម្បី​ស្នើសុំ​ការ​បំភ្លឺ និង​អន្តរាគមន៍​លើ​ករណី​អាជ្ញាធរ​មានសមត្ថកិច្ច​ផាក​ពិន័យ​អ្នក​បើកបរ​លើស​ ច្បាប់​កំណត់។

អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា បាន​បិទ​ទូរស័ព្ទ​មិន​ឆ្លើយ​តប​ចំពោះ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី នៅ​ពេល​សួរ​សំណួរ​ នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា។ ប៉ុន្តែ​លិខិត​របស់​លោក កែប ជុតិមា ចុះ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១១ បាន​តម្រូវ​ឲ្យ​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ផ្តល់​ភស្តុតាង​ជាក់ស្តែង ដើម្បី​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ចាត់​វិធានការ​ក្នុង​ករណី​ដែល​សមាគម​នេះ​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​អភិបាល ​ក្រុង​លើ​ករណី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផាក​ពិន័យ​អ្នក​បើកបរ​លើស​ពី​ ច្បាប់​កំណត់។

មន្ត្រី​សមាគម​ប្រជាធិបតេយ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ទទួល​ពាក្យ​បណ្តឹង​ជា​ច្រើន​ពី​សមាជិក​សមាគម និង​អ្នក​បើកបរ​ទូទៅ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផាក​ពិន័យ​ចរាចរណ៍​លើស​ពី​ ច្បាប់​កំណត់។ ក្នុង​នោះ​មាន​ដូចជា ការ​បើកបរ​ដោយ​មិន​ពាក់​មួក​សុវត្ថិភាព ក្នុង​ច្បាប់​កំណត់​ថា ផាក​ពិន័យ ៣​ពាន់​រៀល ក៏​ប៉ុន្តែ​ជាក់ស្តែង ប៉ូលិស​ចរាចរណ៍​បាន​ផាក​ពិន័យ ពី ២​ម៉ឺន​៣​ពាន់​រៀល ទៅ​២​ម៉ឺន​៧​ពាន់​រៀល។

ម៉ូតូ​អត់​កញ្ចក់​មើល​ក្រោយ ក្នុង​ច្បាប់​ផាក​ពិន័យ ៤.០០០​រៀល តែ​ជាក់ស្តែង ផាក​ពិន័យ​ពី ២៣.០០០​​រៀល ទៅ ២៧.០០០​រៀល។ ឈប់ ឬ​ចត​ដោយ​រំលោភ ឬ​រំខាន នៅ​ក្នុង​ច្បាប់​ផាក​ពិន័យ ៣.០០០​រៀល តែ​ជាក់ស្ដែង​ផាក​ពិន័យ​ពី ២០.០០០​ម៉ឺន ទៅ ៥០.០០០​រៀល និង​បើកបរ​ខុស​ទិស ដែល​តម្រូវ​ឲ្យ​ធ្វើ​ចរាចរណ៍ ក្នុង​ច្បាប់​ផាក​ប្រាំ​ពាន់​រៀល ក៏​ប៉ុន្តែ​ជាក់ស្ដែង​ប៉ូលិស​ចរាចរណ៍​បាន​ផាក​ពិន័យ​ពី ២៥.០០០ ទៅ ២៧.០០០​រៀល។

ទាក់ទង​ទៅ​នឹង​ការ​ផាក​ពិន័យ​លើស​ច្បាប់​កំណត់​ខាង​លើ​នេះ មន្ត្រី​សមាគម​ដដែល​បាន​សូម​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ផ្ដល់​ព័ត៌មាន​តាម​រយៈ​ លេខ​ទូរស័ព្ទ ០១៧ ៥៥៩ ១២២៕
អត្ថបទ៖ លី ចន្ថា
ប្រភព៖ វិទ្យុអាស៊ីសេរី

2 responses to this post.

  1. Posted by ស្រី លីហ្សា on 1 ខែសីហា 2011 at 2:14 ល្ងាច

    ចាំថ្ងៃក្រោយ ពេលប៉ូលីសផាកចាំថតសម្លេងទុកម៉ងកុំឲ្យប៉ិនផាកលើស!

    ឆ្លើយតប

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: