កម្ពុជាផ្ញើកិច្ចព្រមព្រៀង​ទី២​​ទៅ​អាស៊ន

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យ​ដឹងថា នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានផ្ញើលិខិតមួយច្បាប់ជូន ឯកឧត្តម ម៉ាទី ណាតាល់ឡេហ្គាវ៉ា រដ្ឋមន្រ្តី ការបរទេសនៃប្រទេសឥណ្ឌូណេ ស៊ី ដែលជាប្រធានអាស៊ាន។ លិខិត​នោះ​គឺ​កម្ពុជា​ផ្ញើ[​សេចក្ដី​ព្រៀង​កិច្ច​ព្រមព្រៀង​ទី​២​]ទៅ​កាន់​អាស៊ាន។ សេចក្ដី​ព្រៀង​​នេះ​សំ​​ដៅអនុវត្តការដាក់ពង្រាយក្រុម[អ្នកអង្កេតការណ៍ឥណ្ឌូណេស៊ី] ដើម្បីកំណត់តំបន់គ្មានកងទ័ពជាបណ្តោះអាសន្នលើដីជាក់ស្តែង និងតាមដានពិនិត្យមើលដោយ​ប្រសិទ្ធភាពនូវការដក​បុគ្គលិកយោធាកម្ពុជា-ថៃចេញពីតំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន ព្រមទាំងកិច្ច​ដំណើរ​ការណ៍​ប្រព្រឹត្តទៅនៃក្រុម អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី»។ ខ្លឹម​សារ​សំខាន់​ៗ​នៃ​ការ​ស្នើ​ទី​២​នេះ រួម​មាន «ខ្ញុំសូមឯកឧត្តមធ្វើការពិចារណា ហើយឆ្លើយតបចំពោះសេចក្តីព្រាង​កិច្ចព្រម​ព្រាងថ្មី​នេះឲ្យបាន ឆាប់»។ «ខ្ញុំសង្ឃឹមថា នឹងទទួលច​ម្លើយ​យ៉ាងឆាប់ពីភាគីថៃចំពោះបញ្ហានេះដែរ»។ «សូមឯកឧត្តមទទួលនូវសេចក្តីរាប់អានដ៏ជ្រាលជៅ និងកក់ក្តៅអំពីខ្ញុំ»។ «សូមឯកឧត្តម​ទទួលនូ​វសេចក្តីរាប់​អានដ៏ជ្រាលជ្រៅ និងកក់ក្តៅអំពីខ្ញុំ»។ លើស​ពី​នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានបញ្ជូន​កំណត់ទូតមួយទៅក្រសួងការ បរទេស​ថៃដែលមាន ខ្លឹមសារដូចគ្នានេះដែរ៕
អត្ថបទ៖ [ក.ខ] [Korkhor]

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: