ព្រះវិហារ​វត្តភ្នំ​​​ សម្ពោធព្រឹកមិញ

ព្រះវិហារ​វត្តភ្នំ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​រាជធានី​ភ្នំពេញ​ធ្វើការ​ជួសជុល​ឡើងវិញ​​រួច​​​រាល់​​ ហើយ​ត្រូវ​បាន​ដាក់​​សម្ពោធ​ឆ្លង​នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១១​នេះ។

ដោយ​សំណង់​ព្រះវិហារ​វត្តភ្នំ​នេះ​ត្រូវ​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​ ស្ទើរ​ទាំង​ស្រុង​នៅ​ក្នុង​សម័យ​សង្គ្រាម​ក្នុង​ស្រុក​រ៉ាំរ៉ៃ​ជាច្រើន​ ឆ្នាំ​ សាលា​រាជធានី​ភ្នំ​ពេញ​បាន​ដាក់​ផែនការ​សាងសង់ និង​ជួសជុល​ឡើង​វិញ​កាល​ពី​ខែ​តុលា ឆ្នាំ២០១០ កន្លង​ទៅ​នេះ។

តាម​របាយការណ៍​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​រាជធានី​ភ្នំពេញ​ដែល​ផ្ដល់​ជូន​ដោយ​លោក​ស្រី ម៉ក់ វណ្ណថា ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​មន្ទីរ​វប្បធម៌​បាន​ធ្វើ​ការ​ថែរក្សា និង​ជួសជុល​សំណង់​ប្រវត្តិសាស្ត្រ​នេះ​ជាបន្តបន្ទាប់​ដូច​ជា​លើក​ទី១​ នៅ​ឆ្នាំ២០០១ ជួសជុល​ដំបូល​និង​លាប​ថ្នាំ​ខ្លះ លើក​ទី​២នៅ​ថ្ងៃ​ទី២៩ ​​ខែមិថុនា ​ឆ្នាំ២០០៦ ជួសជុល​ជណ្ដើរ​នាគ​ខាង​មុខ​ទាំង​មូល ហើយ​ចុង​ក្រោយ​គឺ​សាលា​រាជធានី​បាន​ចេញ​គោលការណ៍​ជួសជុល​ព្រះវិហារ​វត្តភ្នំ ​នេះ​ទាំងស្រុង នៅ​ខែ​តុលា ឆ្នាំ​២០១០។

ផែនការ​ជួសជុល​ព្រះវិហារ​នេះ​រួម​មាន​៦ចំណុច​គឺ រៀបចំ​ពង្រឹង​លេណ​គ្រឹះ និង​ធ្វើ​ជា​កន្លែង​អាច​ប្រើប្រាស់​បាន​ជា​ឃ្លាំង​ទុក​សម្ភារៈ រៀបចំ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​ទាំង​មូល​ឡើង​វិញ រួម​មាន​ដំបូល ជញ្ជាំង ខឿន ទ្វារ បង្អួច កម្រាល និង​លាប​ពណ៌​ថ្មី ជួសជុល​គំនូរ លាង​សម្អាត​ព្រះពុទ្ធរូប រៀបចំ​បណ្ដាញ​អគ្គិសនី និង​ភ្លើង​បំភ្លឺ​សម​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​និង​តម្រូវ​ការ រៀបចំ​ដាក់​តម្កល់​ព្រះពុទ្ធរូប​ក្នុង​ព្រះវិហារ​តាម​បទដ្ឋាន​បច្ចេកទេស និង​ការ​ដាក់​តាំង​បង្ហាញ ព្រម​ទាំង​រៀបចំ​កែ​លម្អ​បរិវេណ​លើ​ភ្នំ​ជុំវិញ​ព្រះវិហារ សម្រប​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​ក៏​ដូចជា​បង្កើន​សោភ័ណភាព​មួយ​កម្រិត​ទៀត។

ក្នុង​ដំណើរ​ការណ៍​ជួសជុល​ព្រះវិហារ​ដែល​​សង់​លើ​ខឿន​​​ខ្ពស់​ ​​​មាន​ទទឹង​១៦​ម៉ែត្រ ​បណ្ដោយ​២២.៣ម៉ែត្រ និង​មាន​កម្ពស់​សរុប​​១០.៧​ម៉ែត្រ​នេះ ​មន្ទីរ​វប្បធម៌​បាន​​រក​ឃើញ​ចំណុច​ប្រឈម​ជា​ច្រើន​ខណៈ ​ដែល​ព្រះវិហារ​មួយ​នេះ ជា​ពិសេស​ជញ្ជាំង​ និង​ព្រះពុទ្ធ​បដិមាករ​ត្រូវ​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ផ្សែង​ទៀន​ធូប ខ្លាញ់ ដី​ធូលី។ កត្តា​ទាំង​នេះ​ទាមទារ​ឲ្យ​មាន​ការ​ជួសជុល​ជា​បន្តបន្ទាប់ ច្រើន​លើក​ច្រើន​សារ និង​ចំណាយ​ពេល​យូរ​ក្នុង​ការ​ជួសជុល ព្រម​ជាមួយ​ការ​លំបាក​និង​អត់ធ្មត់​ខ្ពស់។

ព្រះវិហារ​វត្តភ្នំ​ ដែល​ជា​បេះដូង​នៃ​កម្ពុជា​និង​ជា​ទី​កន្លែង​ប្រវត្តិសាស្ត្រ​នៃ​រាជធានី​ ភ្នំពេញ​នេះ​ ត្រូវ​បាន​ជួសជុល​ដោយ​ចំណាយ​ថវិកា​អស់​ចំនួន​ ១៨៧ ១២៧.៣០ដុល្លារ​អាមេរិក ដែល​ថវិកា​នេះ​បាន​មក​ពី​ចំណូល​នៃ​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ ចូល​ទស្សនា​វត្តភ្នំ។

វត្តភ្នំ​គឺ​ទី​កន្លែង​មរតក​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​ទីតាំង​នេះ​បាន​កកើត​ឡើង​ក្រោម​ស្នាដៃ​របស់ លោក​យាយ​ដូនពេញ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៣៧២។ សំណង់​ដ៏​ចំណាស់​នេះ​គឺ​ជា​ដើមហេតុ​នៃ​ការ​ដាក់​ឈ្មោះ​ទីក្រុង​ភ្នំពេញ​ ក្នុង​រជ្ជកាល​ព្រះបាទ​ពញាយ៉ាត​នៅ​ក្នុង​គ.ស ១៤៣៤៕
អត្ថបទ៖ សួន ពលិកា
រូបថត៖ លន ហ្សាឌីណា
sabay.com.kh

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: