អៃយ៉ា! អាកាសធាតុមិនស្រួលទៀតហើយ!

ចាប់ពីថ្ងៃទី២៦ ដល់២៩ ខែកក្កដានេះ កម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប(ITCZ)។ ការ​ឲ្យដឹងពីក្រសួងធនធានទឹក​ថា តំបន់មាត់សមុទ្រ មានភ្លៀងខ្លាំង និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងខេត្តកោះកុង ព្រះសីហនុ កំពត ព្រមទាំងតាមកំណត់ផ្លូវជាតិលេច៤។ ដោយឡែក តំបន់ខ្ពង់រាបភាគឥសាន្តវិញ ក៏មានភ្លៀងធ្លាក់ខ្លាំង   និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងដដែលឲ្យដឹងថា តំបន់វាលទំនាបកណ្ដាលវិញ មានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមប៉ុណ្ណោះ។ ក្រសួងសង្កត់ធ្ងន់​ថា ប្រការនេះអាចបណ្ដាលឲ្យទឹកទន្លេមេគង្គហក់ឡើងផងដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកចុះថ្ងៃទី២៥ កក្កដា ២០១១៕

អត្ថបទ៖ [ក.ខ] [Korkhor]

2 responses to this post.

  1. មតិរិះគន់ដើម្បីស្ថាបនា ៖

    The Intertropical Convergence Zone (ITCZ) គឺសំដៅយកដំបន់ត្រូពិក
    ដែលនៅកៀកនឹងខ្សែអេក្វាទ័រ (រវាង ៥និង-៥អង្សា។

    ឃ្លាទីមួយ ៖
    បើសរសេរ “…ប្រព័ន្ធសម្ពាធទាប(ITCZ)។…” អ្នកអានអាចយល់បានថា
    ពាក្យ ប្រព័ន្ធសម្ពាធទាប ប្រែមកពីពាក្យ ITCZ ។ បើតាមស្ដាប់ន័យគឺ
    កម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបមកពីតំបន់ជំនួបវិលវល់នៃខ្យល់
    ពីជើងនិងត្បូងនៃផែនដីក្បែរខ្សែអេក្វាទ័រ (ITCZ) ។

    ឃ្លាទីពីរ ៖
    ” ការ​ឲ្យដឹងពីក្រសួងធនធានទឹក​ថា តំបន់មាត់សមុទ្រ មានភ្លៀងខ្លាំង
    និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងខេត្តកោះកុង ព្រះសីហនុ
    កំពត ព្រមទាំងតាមកំណត់ផ្លូវជាតិលេច៤។ ” ស្ដាប់ទៅដូចមិនអស់សេចក្តីទេ។
    អ្នកអានរំពឹងសេចក្តីបន្ថែមថា ការអោយដំណឹងថាដូច្នោះនោះវាយ៉ាងម៉េចតទៅ
    ទៀត។ បើសរសរផ្ដើមថា “តាមដំណឹងពីក្រសួងធនធានទឹកបានអោយដឹងថា…”
    ទើបឃ្លាហ្នឹងមានន័យស្ដាប់បាន ។

    ឆ្លើយតប

    • ពាក់ព័ន្ធខ្លឹមសារ(កខ)ដកស្រង់ពីសេចក្ដីជូនដំណឹងរបស់ក្រសួង ពុំបានសំភាសន៍បន្ថែមទេ ព្រោះត្រឹមជាwordpress។ ចំពោះការប្រើពាក្យក៏អីចឹងដែរ គឺសរសេរក្នុងស្ថានភាពមន្ទាន់បន្តិច។
      អរគុណចំពោះការផ្ដល់សេចក្ដីពន្យល់ទាំងនេះ។ អាយុវែង!

      ឆ្លើយតប

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: