ខិត្តប័ណ្ណរប៉ាត់​រប៉ាយ​ក្រោយ​​បាក់​ឌុប​

ខិត្តប័ណ្ណ​​​​​ដែល​ជា​​ព័ត៌មាន​ស្ដី​ពី​​ស្ថាប័ន​សិក្សា​​ផ្សេង​ៗ​​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ព្រោងព្រាត​នៅ​តាម​​ក្លោង​ទ្វា​​​​និង​ច្រក​ចេញ ​នៅ​ពេល​​​បេក្ខជន​​​​​ប្រឡង​បាក់​ឌុប​​​​​​កំពុង​ធ្វើ​ដំណើរ​​ចេញ​ពី​​ មណ្ឌល​​​​​។ អ្នក​ខ្លះ​ក៏​រក្សា​ទុក តែ​អ្នក​គ្រវែង​ចោល​ដោយ​មិន​យក​ភ្នែក​មើល​ឡើយ។ សកម្មភាព​ទាំង​នេះ​បាន​​​បន្សល់​ទុក​នូវ​​ក្រដាស​​រាយ​រប៉ាត់រប៉ាយ​ ដែល​បាន​​បំផ្លាញ​​សោភ័ណភាព​នៅ​នឹង​កន្លែង​​ និង​តាម​ដង​ផ្លូវ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​​នឹក​ដល់​ការ​ប៉ះពាល់​​ បរិស្ថាន​។

ឆ្លើយ​តប​នឹង​​ទិដ្ឋភាព​ដែល​​នាំ​ទៅ​រក​ការ​ ប៉ះពាល់​បរិស្ថាន​នេះ​ វន្នី បេក្ខនារី​មណ្ឌល​ចតុម្មុខ​ឲ្យ​ដឹង​ថា ​​​រូប​គេ​មិន​​​បាន​​រក្សា​ទុក​​ក្រដាស​ដែល​​​ខ្លួន​ទទួល​បាន​​ឡើយ​។ ការ​​មិន​​យក​ចិត្ត​ទុក​ដាក់​បែប​នេះ ដោយសារ​ វន្នី មិន​ចង់​គិត​និង​មើល​​អ្វី​ឡើយ​ក្រោយ​​​ចប់​ការ​ប្រលង​ថ្មីៗ​បែប​នេះ។ យ៉ាង​ណា​ក្ដី​​បេក្ខនារី​រូប​នេះ ដឹង​ច្បាស់​ណាស់​ថា ការ​ដែល​ខ្លួន​​​បាន​​ទម្លាក់​ចោល​​ក្រដាស​ទាំង​នោះ​ បាន​ធ្វើ​ឲ្យ​អ្នក​ចែក​​មាន​ការ​ស្រពន់​ចិត្ត​ជាក់​ជា​មិន​ខាន។

ផ្ទុយ​ទៅ​​វិញ កេសានីន បេក្ខនារី​​មណ្ឌល​ស៊ីសុវត្ថិ​បាន អះ​អាងថា ​ខ្លួន​មិន​បាន​​​បោះ​ចោល​​​ក្រដាស​ឬ​ក៏​ឯកសារ​ណាមួយ​ឲ្យ​រាយប៉ាយ​​លើ​ដី​ ទេ។ បើ​ទោះ​ជា​​បេក្ខនារី វ័យ​១៨​ឆ្នាំ​​​រូប​នេះ​ ពុំ​មាន​អារម្មណ៍​អាន​អ្វី​​ ត្បិត​ទើប​​នឿយហត់​ពី​ប្រលង​​ក៏​ដោយ​ចុះ​ តែ​ កេសានីន​​ទុក​​វា​មើល​ថ្ងៃ​ក្រោយ។ “អត់​ទាន់​​បាន​អាន​​ទី​នេះ​ ព្រោះ​អត់​ទាន់​មាន​ចិត្ត​ចង់​អាន​…តែ​ខ្ញុំ​ទុក​អាន​ពេល​​ក្រោយ​​ ​ក្រែង​ផ្ដល់​ប្រយោជន៍​ដល់​ខ្ញុំ​ខ្លះ”។

មិន​គិត​ដូច​នីន​ទេ។ រដ្ឋា បាន​​​ទទួល​ស្គាល់​ថា ​​ខ្លួន​​មិន​បាន​យក​ចិត្ត​ទុក​ដាក់​រក្សា​ទុក​ខិត្តប័ណ្ណ​ឬ​ក្រដាស​អ្វី​ ឡើយ ពោល​គឺ​ក្រវាត់​ចោល​​​ទាំង​អស់​ក្រោយ​​​ចប់​ការ​ប្រលង។ “ខ្ញុំ​​​​គ្មាន​ទុក​ទេ​បង​អើយ មិន​ចាប់​អារម្មណ៍​តែ​ម្ដង”។ បេក្ខជន​មណ្ឌល​​ទួល​ស្វាយព្រៃ​​​បន្ថែម​ដូច្នេះ។ រដ្ឋា បន្ត​ថា​​អ្វី​ដែល​​ធ្វើ​ឲ្យ​រូប​គេ​មិន​មាន​ការ​​អើពើ​​នឹង​ឯកសារ​ទាំង​នេះ ​នោះ គឺ​ដោយសារ​ការ​មិន​សប្បាយ​ចិត្ត​នឹង​​​លទ្ធផល​​ដែល​ខ្លួន​បាន​​ធ្វើ​នៅ​ម៉ោង ​ប្រលង។

អ្នក​ស្រី ចាន់ធឿន អ្នក​លក់​ភេសជ្ជៈ​​​ទល់​មុខ​មណ្ឌល​​​មួយ​​​ក្នុង​​​សង្កាត់​​ចតុម្មុខ​ រៀបរាប់​ថា អ្នក​ស្រី​សង្កេត​ឃើញ​ថា បេក្ខជន​​មួយ​ចំនួន​បាន​​បោះ​ខិត្តប័ណ្ណ​និង​ក្រដាស​ផ្សេង​ៗ​​ចោល​​នៅ​នឹង​ កន្លែង​ភ្លាម​ៗ​ ក្រោយ​ពី​ទទួល​បាន​​​​ពី​ក្រុម​អ្នក​ចែក​​​នៅ​មុខ​ច្រក​ចេញ​​នោះ។ “អ្នក​ខ្លះ​គេ​ទុក ហើយ​ខ្លះ​ទៀត​​​ទម្លាក់​ចោល​គ្មាន​អើពើ​អ្វី​ទេ ទុក​ឲ្យ​នៅ​​​រាយមាយ​​ពេញ​អីចឹង​​ហេ!”។ ស្ត្រី​វ័យ​​៣២​ឆ្នាំ​បន្ថែម​យ៉ាង​ដូច្នេះ។

ងាក​មក​​​​​​​​មុខ​ច្រក​ចេញ​មណ្ឌល​ស៊ីសុវត្ថិ ​វិញ​ សីហា បុគ្គលិក​​​​មួយ​​រូប​ដែល​កំពុង​ចែក​ខិត្តប័ណ្ណ​​​​មហាវិទ្យាល័យ​ឯកជន​មួយ បាន​សម្ដែង​ការ​នឿយ​ហត់​​ដែល​​បេក្ខជន​មួយ​ចំនួន​​បាន​ទទួល​​ខិត្តប័ណ្ណ​ពី​ ខ្លួន​ហើយ​​បែរ​ជា​គ្រវែង​ចោល​ទៅ​​វិញ​​ក្រោយ​​ពី​ដើរ​ផុត​​ពី​ទីតាំង​ដែល​ ខ្លួន​ចែក​នោះ។ “វា​ពិត​ជា​​នឿយហត់​ដែរ ដែល​​យើង​​​ចង់​ឲ្យ​គេ​ទទួល​យក​​អ្វី​មួយ តែ​​គេ​បែរ​​ច្រាន​ចោល​បែប​នេះ​នោះ”។ អ្នក​ចែក​ខិត្តប័ណ្ណ​រូប​នេះ​យល់​​ថា បញ្ហា​អារម្មណ៍​​​ក្រោយ​ពេល​ប្រលង​​ជា កត្តា​​​​នាំ​មុខ​​ដល់​​ការ​មិន​ចាប់​អារម្មណ៍​ដល់​ខិត្តប័ណ្ណ​​​ដែល​ខ្លួន​ បាន​ចែក។ គេ​សម្គាល់​ឃើញ​ថា សកម្មភាព​បែប​ហ្នឹង​ តែង​កើត​មាន​​រាល់​ពេល​ដែល​ខ្លួន​​​ចេញ​​​បេសកកម្ម​​ការងារ​​នេះ​។

ជា​រៀងរាល់​ឆ្នាំ​មិន​ថា​នៅ​រាជធានី​ភ្នំពេញ​ឬ​​ខេត្ត​ក្រុង​នានា​ទេ​ ក្រោយ​​បញ្ចប់​ការ​ប្រលង​បាក់ឌុប​និង​ថ្ងៃ​ចេញ​លទ្ធផល​ក្រុម​​អ្នក​ ផ្សព្វផ្សាយ​តែង​​​តែ​​ដើរ​​​ចែក​ខិត្តប័ណ្ណ​ស្ដី​ពី​ព័ត៌មាន​​នៃ​​ស្ថាប័ន​ សិក្សា​ផ្សេងៗ​ទៅ​កាន់​​បេក្ខជន។ សកម្មភាព​នេះ​​ក៏​រមែង​​​បន្សល់​ទុក​នូវ​ ក្រដាស​​ដែល​ក្លាយ​ជា​សំរាម​​រញ៉េរញ៉ៃ​ពាស​​វាល​ពាស​កាល​​​នៅ​មុខ​សាលា​និង​ ​ដង​ផ្លូវ​ជាដើម។ ក្នុង​ច្បាប់​ស្ដី​ពី​ការ​ការពារ​បរិដ្ឋាន​ការ​ចោល​សម្រាម​គ្មាន​សណ្ដាប់​ ធ្នាប់​ជា​ការ​ខុស​ច្បាប់​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម។ ប៉ន្តែ​ត្រង់​ចំណុច​នេះ គេ​មិន​ដឹង​ដាក់​បន្ទុក​ទៅ​លើ​អ្នក​ទទួល​រួច​គ្រវាត់​ចោល ឬ​អ្នក​ដើរ​ចែក​ ជាពិសេស សាលា​នីមួយ​ៗ​ដែល​បាន​ធ្វើ​សកម្មភាព​បែប​នេះ​ទេ៕

អត្ថបទ៖ ប៉ែន សុផាន់ណា

រចនា​និង​ថតរូបៈ ប៉ែន ប៊ុនថាល់
sabay.com.kh

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: