ទូរស័ព្ទ​ចល័ត​ប៉ះពាល់​ខួរក្បាលដែរ​ឬ​អត់?

យោង​តាម​ការ​សិក្សា​កាល​ពី​ពេល​ថ្មី​ៗ​ នេះ​បាន​ឲ្យ​ដឹង​ថា ​និយាយ​ទូរស័ព្ទ​ចល័ត​លើស​ពី​៥០​នាទី​នឹង​ធ្វើឲ្យផ្លាស់​ប្ដូរ​​​ដល់​​​ កោសិកា​​ខួរ​ក្បាល។

ការ​សិក្សា​នេះ​បាន​បង្ហាញ​​ផង​ដែរ​ថា​ នៅ​ពេល​និយាយ​ទូរស័ព្ទ​ម្ដង​ៗ​អង់តែន​ទូរស័ព្ទ​នៅ​កៀក​ជាប់​​មួយ​ផ្នែក​ធំ​ នៃ​ខួរ​ក្បាល​ ដូច្នេះ​​កាល​ណា​និយាយ​យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ឡើង​កម្ដៅ​ ជា​ហេតុ​ធ្វើ​ឲ្យ​កោសិកា​មាន​ការ​ប្រែ​ប្រួល​។

តាម​ការ​អះអាង​ពី​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​សុខភាព​ជាតិ (NIH) អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ការ​សិក្សា​​នេះ​ពុំ​ទាន់​បាន​រក​ឃើញ​ពី​ផល​អាក្រក់ ឬ​គ្រោះ​ថ្នាក់​នៃ​បំផ្លាស់​ប្ដូរ​កោសិកា​នេះ​ទេ​។

ដោយ​ឡែក Nora Volkow ​វេជ្ជបណ្ឌិតនៅ​វិទ្យាស្ថានNIH បាន​ឲ្យ​ដឹង​ថា​ ក្រុម​ការ​ងារ​របស់​យើង​បាន​រក​ឃើញ​​​ថា​ មេតាបូលីស​គ្លុយកូស​​នៅ​ក្នុង​ខួរ​ក្បាល​បាន​កើន​ឡើង​នៅ​ពេល​​​និយាយ​ ទូរស័ព្ទ​ចល័ត​យូរ​។ ជា​ទូទៅ​នៅ​ពេល​និយាយ​ទូរស័ព្ទ​ ប្រព័ន្ធ​បណ្ដាញ​គ្មាន​ខ្សែ​របស់​ទូរស័ព្ទ​ បង្កើត​បាន​​ជា​រលកអេឡិចត្រូម៉ាញ៉េទិក​​​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ កោសិកា​។

វេជ្ជបណ្ឌិត​រូប​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​នៅ​ពេល​ដែល​ លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា​ វិទ្យុសកម្ម​​អេឡិចត្រូម៉ាញ៉េទិក​បង្ក​ឲ្យ​មាន​មូលហេតុ​បែប​នេះ​។ យ៉ាង​ណា​ក៏​ដោយ​ ការ​សិក្សា​នេះ​មិន​ទាន់​បាន​បង្ហាញ​ថា​វា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​ ខួរ​ក្បាល​ដែរ​ឬ​អត់​ទេ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ​ ​​លោក​សាស្ត្រាចារ្យ Henry Lai​​ នៅ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​​រដ្ឋ Seattle សហរដ្ឋអាមេរិក​ និង​លោក​វេជ្ជបណ្ឌិត Lennart Hardell នៃ​សាកលវិទ្យាល័យ Hospital ប្រទេស​ស៊ុយអែត​ បាន​ឲ្យ​ដឹងផង​​ដែរ​ថា ​លទ្ធផល​នៃ​ការ​វិភាគ​ទៅ​លើ​កំណើន​ឡើង​នៃ​មេតាប៉ូលីស​​គ្លុយកូស​មិន​ទាន់​ បង្ហាញ​បាន​ទេ​ ពី​ព្រោះ​វា​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នៅ​ឡើយ​​។

ទោះ​បី​ជា​លទ្ធផល​ការសិក្សា​នេះ​មិន​ទាន់​បាន​បង្ហាញ​យ៉ាងណា​ក៏​ដោយ​ ក៏​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ និង​វេជ្ជបណ្ឌិត​មួយ​ចំនួន​មាន​ជំនឿ​​ថា​ វា​ប្រាកដ​ជា​ប៉ះពាល់​ដល់​​​​ខួរ​ក្បាល​​យ៉ាង​ធ្ងន់​ធ្ងរ​ជា​មិន​ខាន។

អូ!​ អញ្ចឹងមែន​ប្រិយមិត្ត​​ត្រូវ​ប្រយ័ត្ន​​ណា​ កុំ​និយាយ​ទូរស័ព្ទ​យូរ​ពេក!

បក​ប្រែៈ សុភារិទ្ធ

ប្រភព៖ sabay.com.kh

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: