នាយកុយ នាយក្រឹម រំលឹករឿងបែកបាក់

សុទ្ធតែមានហេតុផលរៀងខ្លួនអំពី ការបាក់បែកក្រុមកន្លងទៅរបស់នាយទាំងពីរ។ នាយក្រឹម រំលឹកថា ការបែកគ្នាគ្រាមុនជាការស្មគ្រចិត្តដើរចេញរបស់នាយកុយ។ ចំណែកនាយកុយក៏ទទួលស្គាល់ដែរថា ជាសម្រេចចិត្តរបស់លោក គ្មានទំនាស់ណាមួយឡើយសូម្បីតែពាក្យសម្ដី។

 

នាយ ក្រឹម បានបញ្ជាក់ថា ការបែកបាក់គ្នារវាង លោក និងនាយ កុយ មិនមានជម្លោះឬបញ្ហាអ្វីមួយនោះទេ គឺនាយ កុយ ស្ម័គ្រចិត្តដើរចេញដោយខ្លួនឯង ដោយទៅបង្កើតក្រុមថ្មីទៀត។ “យើងទាំងពីរគ្មានបញ្ហាអ្វីនោះទេ គឺ កុយ គេសម្រេចចិត្តដើរចេញដោយខ្លួនឯង។ ខ្ញុំគិតថា យើងទាំងពីរគ្មានអ្នកណាខុសទេ ប៉ុន្តែសម្រាប់ខ្ញុំ គឺខ្ញុំស្រលាញ់កិត្តិយសជាងទឹកប្រាក់”។

 នាយក្រឹម បានប្រៀបប្រដូចការបែកបាក់គ្នា រវាងលោក និង នាយកុយ ថាដូចជាគណបក្សនយោបាយដូច្នេះដែរ ពោលធ្វើឲ្យសំឡេងការគាំទ្រពីទស្សនិកជនមានការធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ នាយក្រឹម បញ្ជាក់ថា ការរួបរួមរបស់ពួកគេទាំងពីរប្រហែលជាគ្មានថ្ងៃអាចដូចដើមនោះទេ ព្រោះម្នាក់ៗសុទ្ធតែមានទីតាំងឈរដូចគ្នា និងមានក្រុមរៀងៗខ្លួន។

ដោយឡែកតារាកំប្លែងមានប្រជាប្រិយភាព នាយកុយ វិញក៏បានបញ្ជាក់ពីគោលជំហររបស់ខ្លួនដែរថា លោកគ្មានទំនាស់ពាក្យសម្ដីឬមានបញ្ហាណាមួយជាមួយនឹងនាយ ក្រឹម នោះទេ គឺលោកសម្រេចចិត្តដើរចេញដោយខ្លួនឯង។ លោកបញ្ជាក់ថា ការចែកផ្លូវពីនាយ ក្រឹម ដោយសារលោកមើលឃើញមានស្ថានីយទូរទស្សន៍ជាច្រើនបានបង្កើតឡើងជាបន្ត បន្ទាប់ ដូច្នេះហើយត្រូវតែមានក្រុមកំប្លែងថ្មីដើម្បីបំពេញសេចក្ដីត្រូវ ការរបស់មនុស្សទូទៅ។

តារាកំប្លែងរូបនេះបន្តថាលោក និងនាយ ក្រឹមនៅតែបន្តលេងជាមួយគ្នាតទៅទៀតប្រសិនណាបើកម្មវិធីណាមួយ ត្រូវការពួកគេទាំងពីរឲ្យសម្ដែងរួមគ្នា។ ជាងនេះទៅទៀតលោកបញ្ជាក់ថា ការបែកផ្លូវពី នាយក្រឹម មិនបានធ្វើឲ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះនោះទេ តែលោកគិតថា មានតែទទួលបានការគាំទ្រច្រើនទៅវិញ។ នាយកុយ បានបញ្ជាក់ថា “រវាងខ្ញុំ និងក្រឹមសុទ្ធតែមានកូនចៅដូចគ្នា ដូច្នេះគ្មានបញ្ហាអ្វីកើតឡើងទេ ចង់លេងជាមួយគ្នាពេលណាក៏បាន”។

ទោះជាយ៉ាងណាក៏ដោយនាយកុយ បាន បញ្ជាក់ពីគោលជំហររបស់ខ្លួនថា រវាងលោកនិង នាយក្រឹម ពិតជាមិនអាចឈានទៅរួបរួមក្រុមដូចកាលពីពេលមុនបានឡើយ។ ប៉ុន្តែលោកលើកឡើងថា ប្រសិនបើមានកម្មវិធីធំណាមួយតម្រូវសម្ដែងរួមគ្នាគឺពួកគេនឹង សម្ដែងភ្លាម។

នាយ កុយ និង នាយក្រឹម បានចាប់ដៃគ្នាសម្ដែងអស់រយៈជាង២០ឆ្នាំមកហើយ ពោលគឺតាំងពីទស្សវត្តទី៨០មកម្ល៉េះ ដោយទទួលបានការគាំទ្រជាច្រើនពីបងប្អូនខ្មែរទាំងក្នុង និងក្រៅស្រុក។ ក្រុមកំប្លែងរបស់នាយក្រឹមប្រចាំការនៅស្ថានីយទូរទស្សន៍បាយ័ន ប៉ុន្តែសម្រាប់ក្រុមកំប្លែងរបស់ នាយកុយ វិញមិនប្រចាំការនោះទេ ពោលគឺពួកគេចល័តសឹងគ្រប់ស្ថានីយទូរទស្សន៍ ជាពិសេស តាមភោជនីយដ្ឋាននានា៕

អត្ថបទ៖ អ៊ីង សុឡា
ប្រភព៖ sabay.com.kh

ជនចាប់​ជំរិត​ដោះ​លែងចំណាប់ខ្មាំង!

លោកសូ អាកណូ កូនប្រុសអតីតលោកឧត្តមសេនីយ៍ឯកសូ ផន អគ្គស្នងការរងនគរបាលជាតិ និងបច្ចុប្បន្ន​ជាអនុរដ្ឋ​លេខាធិកា​រ​ក្រសួង​មហាផ្ទៃ ត្រូវបានឧក្រិដ្ឋជនដោះលែងវិញហើយ បន្ទាប់ពីចរចាត្រូវរ៉ូវគ្នា កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី២៣ តុលា ២០១១។ ជាង​មួយ​ម៉ោងក្រោយមក លោកបានមកដល់ផ្ទះស្ទុះឱបប្រពន្ធកូន និងឪពុកម្តាយ ដោយសុវត្ថិភាព និងរីករាយ។
កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ទី​បំផុត​ទៅ កូនប្រុស​របស់​លោក​ឧត្តមសេនីយ៍ឯក សូរ ផន អតីត​អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវបាន​ឧក្រិដ្ឋជន ដោះលែង​មកវិញ កាលពី​យប់​ថ្ងៃ​ទី​២៣ តុលា ឈានចូល​ថ្ងៃ​ទី​២៤​តុលា ឆ្នាំ​២០១១ បន្ទាប់​ពី​ក្រុមគ្រួសារ​បាន​បង់លុយ លោះ​មួយចំនួនធំ​។​

​ប្រភព​បានឲ្យដឹងថា កូនប្រុស​របស់​លោក សូរ ផន ត្រូវបាន​ដោះលែង នៅ​យប់​រំលង​អធ្រាត្រ ចន្លោះ​ពី​ម៉ោង ១២ ទៅ​ម៉ោង ១ រំលង​អធ្រាត្រ យប់​ថ្ងៃ​ទី​២៣ ឈានចូល​ថ្ងៃ​ទី​២៤​តុលា ឆ្នាំ​២០១១​។ ការ​រួច​ខ្លួន​នោះ មិនមែន​ដោយសារ​តែ​សមត្ថកិច្ច​នោះ​ទេ គឺ​ដោយសារតែ​ក្រុមគ្រួសារ បង់ប្រាក់​ដោះដូរ​មួយចំនួនធំ​។​

​តាម​ ប្រភព​ដដែល កូនប្រុស​លោក សូរ ផន ត្រូវបាន​ឧក្រិដ្ឋជន​ដោះលែង នៅ​ម្តុំ​ពេទ្យ​របេង ក្នុង​សង្កាត់​បឹង​កេងកង ២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ នៅ​ព្រឹក​ថ្ងៃទី​២៤​តុលា ឆ្នាំ​២០១១ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ កំពុង​សួរនាំ​ជនរងគ្រោះ ដែល​ជា​កូនប្រុស​លោក​ឧត្តមសេនីយ៍ឯក សូរ ផន​។​

កូនប្រុសអតីតលោកឧត្តមសេនីយ៍ឯកសូ ផន អគ្គស្នងការរងនគរបាលជាតិដែលជាអាណិកជនខ្មែររស់នៅប្រទេស បារាំងត្រូវបាន​ក្រុម​ជនអន្ធពាលមានគ្នា៤នាក់ប្រដាប់ដោយ អាវុធវែងខ្លីជិះរថយន្តមកស្ទាក់ចាប់នៅក្បែរផ្ទះរបស់គាត់ ពង្រត់យក​ទៅបាត់​កាលពី​វេលា​ម៉ោង​៧យប់ថ្ងៃទី៨ តុលា ២០១១ នៅភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពត៌មាន ជំហានដំបូង ត្រូវបានគេអះអាងថា ជាករណីចាប់ជំរិតទារប្រាក់ដ៏ស្រួចស្រាល់មួយគួរឱ្យព្រឺខ្លាច។

តាម​សារព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ៤​នាក់ ដែល​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ បាន​ចាប់​ជម្រិត​កូនប្រុស​របស់​លោក​ឧត្តមសេនីយ៍ឯក សូរ ផន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១១ នៅ​ចំណុច​ផ្ទះ​របស់​លោក នៅ​ម្តុំ​ជ្រោយចង្វារ នាំ​ចូល​ក្នុង​រថយន្ត LEXUS មួយគ្រឿង​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​មាន​គ្នា ៤​នាក់ ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ​។

​សមត្ថកិច្ច​បន្តថា មុន​កើត​ក​ហេតុ មាន​ជនសង្ស័យ ៤​នាក់ ដែល​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ បានធ្វើ​សកម្មភាព​ចាប់​យក​កូនប្រុស​របស់ លោក​ឧត្តមសេនីយ៍ឯក សូរ ផន ពី​ផ្ទះ​នៅ​ម្តុំ​ជ្រោចង្វារ យក​ចូល​រថយន្ត​ខាងលើ​ជិះ​ចូល​ក្រុងភ្នំពេញ ។

​ ជនរងគ្រោះ មានឈ្មោះ សូ អាក់​ណូ អាយុ​៤២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៨ ក្រុម​៤ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ​។​

​សមត្ថកិច្ច​ក៏​បាន ​ជិះ​ដេញ​តាម​រថយន្ត ក្រុម​ជនសង្ស័យ​ដែរ តែ​ដោយ​ខ្លាច​ពី​សុវត្ថិភាព របស់​ជនរងគ្រោះ ម្យ៉ាងទៀត ក្រុម​ជនសង្ស័យ​មាន​កាំភ្លើង​គ្រប់​ដៃ​ផង ទើប​ធ្វើឲ្យ​រថយន្ត​របស់​ពួកគេ​គេចខ្លួន​បាត់​នៅ​ម្តុំ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក​៕
ដោយ៖ ដារ៉ា

ភ្ញៀវទេសចរ៩ខែ ឆ្នាំ២០១១ កើនឡើង ១៤,៣៤%

រយពេល ០៩ខែ ឆ្នាំ២០១១ ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្តនៅខេត្ត ព្រះសីហនុ មានចំនួន សរុបកើនឡើង ១៤,៣៤% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នា នឹងឆ្នាំ ២០១០កន្លងមក។

លោក សេង ខា អនុប្រធានមន្ទីរទេសចរណ៍ទទួលបន្ទុករួម មានប្រសាសន៍អោយដឹងថា ៖ រយៈពេល០៩ខែ ខេត្ត ព្រះសីហនុ ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្តមានចំនួនសរុប ៥០១,៨៥៨នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៣៨៩,៥៥៤នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១២,៣០៤នាក់។ បើប្រៀប ធៀប រយៈពេល ០៩ខែ នៃឆ្នាំ២០១០ ចំនួនភ្ញៀវសរុប មានចំនួនកើនឡើង ១៤,៣៤% ក្នុងនោះ ចំនួន ភ្ញៀវ ជាតិមានការកើនឡើង ចំ នួន ១៥,១៣% និងភ្ញៀវទេសចរណ៍បរទេសមានចំនួន កើនឡើង ១១,៦៧% ។ ក្នុងរយៈពេល០៩ខែ ឆ្នាំ២០១១ កំពង់ផែ ស្វ័យតក្រុងព្រះសីហនុ ទទួលនាវាទេសចរណ៍ បរទេសចូលចត ចំនួន ២២នាវា ដែលមានភ្ញៀវ សរុបចំនួន ១៣,៥៦៨នាក់ ថយចុះជាងឆ្នាំ២០១១ ២២,៩១%

លោកអនុប្រធានមន្ទីរបានអោយដឹងបន្ថែមទៀតថាៈ ភ្ញៀវបរទេស ដែលមកលេងកំសាន្តនៅខេត្តព្រះ សីហនុ ចំ នួន ១១២,៣០៤នាក់ ក្នុងចំណោម​សញ្ជាទីទាំង ១០នាំមុខគេមាន សញ្ជាតិបារាំងចំនួន ១១,៤៧៧នាក់ អាមេរិក ចំនួន ១១,៣២៦នាក់ សញ្ជាតិអង់គ្លេសចំនួន ១០,៧៩៨នាក់ ចិនចំនួន១០,២៦៥នាក់់ រុស្ស៊ីចំនួន ៧,៤១២ កូរ៉េខាងត្បូងចំ នួន ៧,៣០០នាក់ អូស្ត្រាលីចំនួន ៧,០៥៧នាក់ អាល្លឺម៉ង់ចំនួន ៦,២៨៧នាក់ វៀតណាមចំនួន ៤,២៨១នាក់ ជប៉ុនចំ នួន ៣,៥១៤នាក់ និងជនជាតិផ្សេងៗទៀតចំនួន ៣២,៥៨០នាក់ ។

ហើយនៅរដូវបុណ្យភ្ជំបិណ្ឌប្រពែណីជាតិខ្មែរឆ្នាំ២០១១ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរណ៍សរុបចំនួន ៣២,៥៩៦នាក់ មានការថយចុះជាងឆ្នាំ២០១០ ចំនួន ៣៥% ហើយការ ថយចុះ នៃចំនួន ភ្ញៀវ ទេសចរណ៍ ក្នុងពិធីបុណ្យឈប់សំ រាករបស់មន្ត្រីរាជការ កម្មករ កម្មការីនី និងបុគ្គលិកក្រុមហ៊ុន បណ្តាលមក ពីកត្តាអាកាសធាតុដែលបង្កអោយមាន ភ្លៀងធ្លាក់គ្រប់ទីកន្លែង និងបណ្តាល អោយមានទឹកជំនន់ ជនលិច នៅតាម​បណ្តា​ខេត្តមួយ​ចំនួននៅទូទាំងប្រ ទេស ជាការរំខាន ដល់ការធ្វើដំណើ កំសាន្ត ក្នុងពេល រដូវ បុណ្យ ភ្ជំឆ្នាំរបស់ភ្ញៀវទេសចរណ៍ជាតិ ។ ខេត្តព្រះសីហនុ ទទួល​ធ្វើជាម្ចាស់ផ្ទះក្នុងឱកាសបើក សន្និសិទ្ធអេកូ ទេសចរណ៍ពិភព លោកឆ្នាំ២០១១និងមានព្រឹត្តិ ការជាច្រើនទៀតដែល បំរើអោយវិស័យ ទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ ព្រោះវិស័យទេសចរណ៍នៅកម្ពុជា ត្រូវ បាន ចាត់ទុកជាវិស័យអាទិភាពមួយដើរតួជា មាសបៃតង រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមនិងការការ ពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតង នៅកម្ពុជា ជាពិសេសខេត្ត ព្រះសីហនុ ដែលហេដ្ឋា រចនា សម្ព័ន្ធកំពុងតែត្រូវបានអភិវឌ្ឍនឥតឈប់ឈរ ហើយយើងមានស្ពានតេជោមរកតមួយ ដែលតភ្ជាប់ ពិដី គោក ទៅកាន់តំបន់កោះ នៅពេលខាងមុខ នឹងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំ សាន្ត ខេត្តព្រះ​សីហនុកាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ជាក់ជាមិនខានឡើយ។ អាស្រ័យដោយ អំណោយ ផល ខាង សក្តានុពលធនធានធម្មជាតិដ៏សំបូរបែប នៅតំបន់ឆ្មេរ​សមុទ្រដែលជាសមាជិក ក្លឹបឆ្មេរ​សមុទ្រ ស្អាត បំផុត​លើស​កលលោក ជាការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាក ស្រុក ការការពារ បរិស្ថានធន​ធានធម្មជាតិ ហើយ​ដែល​យើង​ត្រូវបាន​យក​ចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ប្រតិបត្តិ ករបម្រើក្នុង សេវាកម្មទេសចរណ៍ រួមទាំងគោលនយោបាយ​ទេសចរណ៍ និងប្រជាជន​មូល​ដ្ឋាន​ចូលរួម អភិវឌ្ឍន៍រួម គ្នាផង ដែរ៕

ដោយ៖ ដារ៉ា
ប្រភព
AKP
ខេត្តព្រះសីហនុថ្ងៃទី ១៧ តុលា ២០១១



			

ចិនឲ្យម៉ាស៊ីនស្កេនតម្លៃជាង១២លានដុល្លារ

តាមប្រភពសារព័ត៌មានក្នុងស្រុករាយការណ៍ថា ចិនបានផ្ដល់ជំនួយម៉ាស៊ីនស្កេនចំនួន១៧គ្រឿង គិតជាទឹកប្រាក់ជាង១២លានដុល្លារ។ ម៉ាស៊ីនស្កេនទាំងនេះ សម្រាប់​ការ​ពារ​សន្តិសុខ​ក្នុង​ពេល​កិច្ច​ប្រជុំ​អាស៊ាន​ក្នុង​ឆ្នាំ​២០១២​ ខាង​មុខ។ ចំណោម​ម៉ាស៊ីនស្កេន​ទាំងអស់​មាន៣​គ្រឿងសម្រាប់ត្រួតពិនិត្យកុងទឺន័រ សម្រាប់សម្រួលវិស័យពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
អត្ថបទ៖ ដារ៉ា

អង្ករជាង២ពាន់តោនលក់ឲ្យរាស្រ្ត បញ្ចៀសឈ្មួញអុកឡុក

តាមប្រភពកម្ពុជាថ្មីចេញផ្សាយថ្ងៃទី១៨ តុលា ២០១១នេះបាន​ឲ្យដឹងថា គេត្រៀមអង្ករ​ចំនួនជា២០០០តោន ដើម្បីទុកលក់ឲ្យប្រជាពលរដ្ឋដែលខ្វះខាត។ ការលក់នេះ ដោយសារ តែក្រុមឈ្មួញទំនើងអុកឡុកតម្លៃលើទីផ្សារ ដែលធ្វើឲ្យប៉ះពាល់ដល់ការកំណាយរបស់រាស្ត្រប្រជា។ ក្នុងចំណោមទីតាំងលក់អង្ករទាំង៦ក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញថា មានទីតាំងចំនួនបីដែលលក់ដាច់ជាងគេ គឺ ច្បារអំពៅ ស្ទឹងមានជ័យ ជម្ពូវ័ន្ត ពីព្រោះសំបូរកម្មករ។ ប៉ុន្តែកាសែតពុំបានបញ្ជាក់ថា លក់បានប៉ុន្មានតោននោះទេ។ ការលក់អង្ករនឹងដំណើរទៅរហូតទាល់តែអង្ករលើទីផ្សារចុះទៅរកថ្លៃដូចដើម។ អាជ្ញាធររំពឹងថ ចំណាត់ការនេះនឹងធ្វើឲ្យអង្ករចុះថ្លៃវិញជាពុំខាន៕
អត្ថបទ៖ ដារ៉ា

រដ្ឋលក់អង្ករ បន្ទាប​តម្លៃ​ឈ្មួញកំហូច

ដោយសារតែប៉ុន្មានថ្ងៃ​នេះ មានឈ្មួញកំហូចតំឡើងតម្លៃអង្ករក្នុងទីផ្សារ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្វះខាត សាលារាជធានីភ្នំពេញសហការជាមួយធនាគារអភិវឌ្ឈន៍ជនបទ បានសម្រេចបើកលក់អង្ករចំនួន៦ទីតាំងនៅក្នុងរាជធានីនេះ។ ទីតាំងទាំង៦នោះរួមមាន មុខវត្តបុទុមវត្តី  ផ្សារ​រាត្រីក្នុងសង្កាត់ផ្សារចាស់ មុខស្ថានីយ៍រថភ្លើង ផ្សារ​ច្បារអំពៅ ​សាលា​សង្កាត់ស្ទឹងមានជ័យ និង​ចុង​ក្រោយ​នៅផ្សារជម្ពូវ័ន្ត ។

ការដាក់លក់​នេះ ចាប់ពីថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០១១ វេលាម៉ោង​៧ម៉៣០​នាទី។ មានព័ត៌មានថា ការដាក់លក់នេះ ដរាបណាតម្លៃ​អង្ករ​លើ​ទី​ផ្សារ​​ធ្លាក់ចុះវិញ។
អត្ថបទ៖ ដារឿន

ច្បាប់ទឹកអាស៊ីដចូល​ដល់​រដ្ឋសភាហើយ

តាម​ប្រភព​AKP ចេញ​ផ្សាយ​កាលពីថ្ងៃទី១៤ តុលា ២០១១ម្សិលមិញ​ឲ្យ​ដឹង​ថា—សេចក្តីព្រាងច្បាប់ស្តីពី​កា​រគ្រប់គ្រង​អាស៊ីដខ្លាំង ដែលមាន៦ជុំពូក ចែកចេញជា២៧មាត្រាបាន បញ្ជូនដល់ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីដាក់ចូលក្នុងសម័យប្រជុំពេញអង្គ នៃរដ្ឋសភាពិនិត្យ ពិភាក្សា និងអនុម័តនា ពេលខាងមុខនេះ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមកនៅក្នុងកិច្ចប្រជុំរវាង គណៈកម្មាធិការជំនាញ នៃរដ្ឋសភា ជាមួយតំណាងរាជរដ្ឋាភិបាល រួចមក កាលពីថ្ងៃទី១៣តុលាឆ្នាំ២០១១។

AKP បាន​ស្រង់​សម្ដី លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា នៅក្នុងកិច្ច ប្រជុំត្រួតពិនិត្យ សេចក្តីព្រាងច្បាប់នេះថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំងនេះ គឺបានឆ្លើយ តបទៅនឹងតម្រូវ ការ ជាក់ស្តែង នៃព្រះរាជាណាចក្រកម្ពុជារបស់យើង សំដៅការពារ បង្ការ និងផ្តន្ទាទោស ទៅលើឧក្រិដ្ឋជនដោយ ការប្រើប្រាស់អាស៊ីដខ្លាំង។ លោកស្រី ប្រធានគណៈកម្មការបញ្ជាក់ថា ចំពោះនីតិវិធី នៃការសិស្សាស្រាវជ្រាវ សេចក្តីព្រាងច្បាប់នេះ រដ្ឋសភាបានធ្វើទៅតាមដំណាក់កាលនីមួយៗ រហូតដាក់ ចូលក្នុងសម័យប្រជុំ របស់រដ្ឋ សភា។ លោកជំទាវបន្តថា ទាំងគណៈកម្មការទី៩ ក៏ដូចជាគណៈកម្មការផ្សេងៗ ទៀតនៃរដ្ឋសភាមានការ ចាប់អារម្មណ៍ខ្លាំង ចំពោះសេចក្តីព្រាងច្បាប់នេះ ហើយបានពិនិត្យយ៉ាងល្អិតល្អន់ ដែលមានចំណុចមួយចំនួនគណៈកម្មការ បានស្នើ សុំការបភ្លឺពីក្រសួងសាមីក៏ដូចតំណាងរាជរដ្ឋាភិបាល លើចំណុចខ្លះ សុំបន្ថែម និងចំណុចខ្លះសុំលប់ចោល។

ឯកឧត្តម តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាង ឲ្យរាជរដ្ឋាភិបាល ត្រូវ​AKP ដក​ស្រង់​ក្នុងកិច្ច ប្រជុំនោះដែរថា កន្លងទៅដោយមានការដឹកនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានការចាប់​អារម្មណ៍ខ្លាំង​ចំពោះបញ្ហា​ដែល​ពាក់​ព័ន្ធនឹងការវាយប្រហារ ដោយទឹកអាស៊ីដក្នុង រយៈកាល ប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ។

ផ្តើមចេញពីបញ្ហានេះក្រសួងមហាផ្ទៃ ក៏បាន បង្កើតគណៈកម្មការ ដើម្បីរៀបចំនូវសេចក្តី ព្រាងច្បាប់នេះ ដោយ បានសហការស្រាវជ្រាវពីដៃគូរផ្សេងៗក៏ ដូចជា អង្គការសង្គមស៊ីវិលផងទម្រាំបានចេញជាលិខិត បទដ្ឋាននៃ សេចក្តីព្រាងច្បាប់នេះទ្បើង៕